ភ្នំពេញ៖ករណីរថយន្តកុងតឺន័រមួយគ្រឿងសង្ស័យដាច់ហ្វ្រ័ងជ្រុលទៅបុកម៉ូតូ១គ្រឿងដែលកំពុងឈប់ រង់ចាំភ្លើងស្តុបហើយអូសជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់ទាំង២នាក់ប្តីនិងប្រពន្ធរហូតដល់ពេលនេះមិនទាន់ដោះស្រាយចប់នៅឡើយទេ។ហេតុកាណ៍បានកើតឡើងនៅហេតុការណ៍នេះបានកើតឡើងនៅត្រង់ផ្លូវចូលផ្សារព្រែកព្នៅតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធប្ដីឈ្មោះខនមុនី អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧អឺ០ ផ្លូវលេខ១៤៤ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញស្រុកកំណើត ភូមិតាពូង ខេត្តបាត់ដំបង និងប្រពន្ធឈ្មោះ សិន ម៉ីអីហុង អាយុ២៤ឆ្នាំស្រុកកំណើនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHonda Dream ឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BX -7170 ដឹកប្រពន្ធបើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុច្រកចូលផ្សារព្រែកព្នៅបានឈប់រង់ចាំភ្លើងស្តុបពេលនោះ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខព្រៃវែង 3A-2736 ដែលបើកមកពីក្រោយក៏បុកពេញទំហឹងហើយអូសជាច្រើនម៉ែត្រធ្វើឱ្យម៉ូតូខូចខាតទាំងស្រុងមើលស្លាកលេខលែងយល់បណ្ដាលឱ្យមនុស្សស្លាប់ក្រោម រថយន្តទាំង២នាក់ ។ភ្លាមៗនោះប្រជាពលរដ្ឋបានឃាត់អ្នកបើកបររថយន្តប្រគល់ជូនសមត្ថកិច្ច។ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងហើយយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ ។ រីឯសពជនរងគ្រោះបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីតេរហុតមកដល់បេលនវមិនតាន់ដើស្រាយចប់នៅឡើយទេ ៕