ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយ ដោយរថភ្លើងបើកបុករួចកិនកិនបុរសម្នាក់ឱ្យម្នាក់ស្លាប់យ៉ាងអណោចអថម្ម។ករណីដ៏រន្ធតនេះបាគើតឡោះងណៅ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នៅចំណុចវាលស្រែលូ៦ភូមិអូរស្រឡៅឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបងកាលបីយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២២៥ ។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះឈ្មោះផ្លុង សាវឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង ស្លាប់នៅនឹងកន្លែង។

តាមការបំភ្លឺរបស់ឈ្មោះ ផ្លុង ហាប់ ភេទប្រុស អាយុ៥៨ ឆ្នាំ ត្រូវជាឪពុកបង្កើត(សព)ត្រូវជាឪពុកបង្កើត(សព) បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ កាលពីវេលាម៉ោងប្រហែល៩ ៖ គាត់បានចេញទៅច្រូតស្មៅឲ្យគោ ហើយបានទុកកូននៅផ្ទះរួចដាក់ជើងចាក់ជាប់ច្រវាក់ ពីព្រោះកូនវាមាន (ជំងឺសរសៃប្រសាទ) តាំងពីកំណើតមក។ លុះច្រូតស្មៅបានហើយមកដល់ផ្ទះវិញមិនឃើញកូន ហើយបានដាច់ច្រវាក់ជើង។ ពេលនោះគាត់នាំគ្នាដើរតែរកមិនឃើញរហូត។ដល់យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៨  មានគេមកប្រាប់ថាកូនរបស់គាត់ត្រូវបានរថភ្លើងកិនស្លាប់នៅម្តុំវាលស្រែលូ៦ ។ ពេលនោះខ្លួនបានទៅដល់ហើយឃើញកូនបានស្លាប់នៅលើផ្លូវរថភ្លើងពិតមែន ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ថា៖ ជនរងគ្រោះពិតជាស្លាប់គ្រោះថ្នាក់ចរាចរណ៍ដោយរថ ភ្លើងបុករួចកិនស្លាប់ ពិតមែន ។

ហើយបានប្រគល់សាកសពសពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕

 

 

 

Share.
Leave A Reply

Exit mobile version