ខេត្តកំពង់ស្ពឺ ៖គ្រោះថ្នាក់ចរចរណ៍ដោយរថយន្តបុកជាមួយរថយន្តនៅលេីផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ៩២+៧០០បណ្ដាលឱ្យស្លាប់ម្នាក់និងរបួសច្រើននាក់។

មន្ត្រីនគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងថា ៖កាលពីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ 92+ 700 ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដំបូងមានរថយន្តម៉ាក Lexus RX300 ពណ៌ប្រផេះផ្លាកលេខ ភ្នំពេញ 2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីកពីកើតទៅលិច ក្នុងគន្លងផ្លូវធម្មតា ( ភ្នំពេញ ទៅ ព្រះសី ហនុ )។

 

លុះពេលមកដល់ចំណុចខាងលើមាន ការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាក ចូលគន្លងវ៉ាជែង ហើយក៏ត្រូវរថយន្តម៉ាក FORD RANGER ពណ៌ ស ស៊េរីឆ្នាំ ២០២៤ផ្លាកលេខ ភ្នំពេញ 2BY-3110 បេីកបរដោយឈ្មោះ លុក ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិត្នោតជ្រុំ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ NOG CHEE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ Lexus ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយដែល កំពុងបើកបរស្របទិសគ្នា។ ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបានបណ្តាលឱ្យមនុស្សប្រុដម្នាក់ស្លាប់ឈ្មោះ ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ) ខូចខាតរថយន្តទាំងពីរគ្រឿង។ ក្រោយមកកើតហេតុកម្លាំងនគរបាលចរាចរណ៍បានជួយអន្ដរាគមន៍ សម្រួលយកបធ្យោបាយទាំងពីរទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បី បន្ដនីតិវិធី ។

សមត្ថកិច្ចនិងប្រជាពលរដ្ឋក៏សំណូមពរសុំឱ្យតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនមេត្តាដាក់ផ្លាកសញ្ញាលេីការជួលជុ លផ្លូវ ថែទាំហេដ្ឋារចនាសម្ព័ន្ធ និងមេត្តា ជួយសម្រួលលេីការធ្វេីចរាចរណ៍បន្ថែមផង  ជាពិសេសដាក់ភ្លេីងសញ្ញាងាយឃើញពីចម្ងាយ៕

Share.
Leave A Reply

Exit mobile version