ភ្នំពេញ ៖កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹថា ៖ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ផ្នែកជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។

សូមបញ្ជាក់ថា ៖ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ២នាក់ទី១-ឈ្មោះ អ.ណ.រ ភេទប្រុស ជនជាតិខ្មែរទីលំនៅខេត្ដកណ្ដាល ។

និងទី២-ឈ្មោះ ផ.ស.ជ ភេទប្រុស ជនជាតិខ្មែរទីលំនៅរាជធានីភ្នំពេញ ជាអ្នកណែនាំឱ្យជនរងគ្រោះចុះ ឈ្មោះ និងទទួលប្រាក់-ផ្ទេរប្រាក់តាមបញ្ជារបស់មេខ្លោង ដែលមិនស្គាល់អត្តសញ្ញាណហើយខ្លួនក៏បានទទួលផលពីបទល្មើសនេះដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនាយកដ្ឋានកសាងសំណុំរឿងបញ្ជូន ទៅ អយ្យកសាតុលាការរាជធានិភ្នំពេញ ដើម្បីចាត់តាមច្បាប់។

នាយកដ្ឋានសូ មក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ពីការអូស ទាញ របស់ ជនអនាមិក ក្នុងការវិនិយោគតាមប្រព័ន្ធអនឡាញដោយសន្យានឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី និងការប្រើប្រាស់គណនីធនាគារដែលជាអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួល- ផ្ទេរ ប្រាក់ ដែលមិនមានប្រភពច្បាស់លាស់ដោយទទួលបានប្រាក់កម្រៃពីអំពើ នោះ វាគឺជាចំណែកនៃការចូលរួមប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

 

 

Share.
Leave A Reply

Exit mobile version