ខេត្តពោធិ៍សាត់៖ឃាតកម្មអារកសម្លាប់អ្នកដឹកខ្ចូសលក់តាមគោយន្តនោះរហូតមកដ់ល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់ចាប់បានឃាតកនៅឡើយទេ។នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ថា«រហូតមកដល់ថ្ងៃសៅរ៍ទី២១ខែធ្នូនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនទាន់រកមូលហេតុនិងសន្និដ្ឋាននិងចាប់បានជនដៃដល់លើករណីអារ.កសម្លាប់អ្នកដឹកខ្ចូសសលក់តាមគោយន្តកន្ត្រៃនៅឡើយទេ។គ្រាន់តែបញ្ជាក់អំពីហេតុករណីនេះថាមិនមែនកើតឡើងនៅកន្លែងដែលភ្ញាក់ផ្អើលនោះទេ«នេះបើយោងតាមការស្រាវជ្រាវប៉ុន្មានថ្ងៃនេះ»។

ប្រភពដដែលបានបន្តថាជនរងងគ្រោះដែលស្លាប់(អ្នកដឹកខ្ចូសលក់)ត្រូវបានគេស្គាល់ឈ្មោះ ទ្រី ឈាង ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរទីកន្លែងកំណើត(ខេត្តបាត់ដំបង)បច្ចប្បន្ននៅ ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ជនរងគ្រោះមានស្នាមអារ.ក និងបាក់ជើងឆ្វេងប្រពន្ធឈ្មោះ លុយ តន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងមានកូនម្នាក់ក្នុងបន្ទុកគ្រូសារ ។

 


ប្រភពបានបន្តថាក្រោមការត្រួតពិនិត្យនិងស្រាវជ្រាវនានាជុំវិញកន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)បានធ្វើដំណើរដោយគោយន្តកន្រ្តៃមានដឹកខ្ចូសដើរលក់ចំនួន០១ក្នុងដំណើរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ៥។នៅតាមផ្លូវមានស្នាមស្រក់ឈាម(តក់ៗ)រហូតដល់ទៅចម្ងាយប្រមាណជាង១០០០ម៉ែត្រពីកន្លែងភ្ញាក់ផ្អើល(កន្លែងឃលអសព)។ដូច្នេះសបញ្ជាក់ឲ្យឃើញថាកន្លែងកើតហេតុពិតប្រាកដមិនទាន់ជាក់លាក់នៅឡើយទេ។ខណៈសមត្ថកិច្ចកំពុងមមាញឹកក្នុងការស្រាវជ្រាយ៉ាងសកម្ម។យោងតាមកាមេរ៉ាសុវត្ថិភាពពីស្ថានីយប្រេងឥន្ធនៈមួយពិតជាឃើញគាត់បើកគោយន្តពីកើតទៅលិចពិតមែន ហើយជិះតែម្នាក់ឯងទេ។

 

ប្រភពពីតូបលក់ដូរមួយថាជនរងគ្រោះបានចូលទិញស្រាបៀរគាត់ចំនួន៦កំប៉ុងុំពេលនោះជនរងគ្រោះហាក់បីដូចជាស្រេកស្រាខ្លាំងណាស់ ព្រោះឃើញគាត់គាស់១កំប៉ុងលើកមួយដងដាច់ប៉ិត ដើរមកឡើងគោយន្តគាស់១កំប៉ុងទៀតទើបចេញដំណើរទៅទិលខាងលិចបាត់។ចំណែកនៅកន្លែងកើតហេតុគេឃើញគាត់ចតគោយន្តចោលហើយដើរទៅអង្គុយចិញ្ចើមផ្លូវក្បែរគោយន្តរាងយូរគួរសម្យ មួយសន្ទុះក្រោយមកគាត់ងើបដើរទៅពីខាងត្បូងគោយន្ត(កណ្ដាលថ្នល់វិញម្ដង ចៃដន្យមានរថយន្តមិនស្គាល់ម៉ាកបុក និងកិនបណ្ដាលឲ្យបាក់ជើងឆ្វេង ទើបផ្អើលឆោឡោកើតឡើងតែម្ដង ទំរាំសមត្ថកិច្ចចុះមកដល់គាត់បានដាច់ខ្យល់ស្លាប់អង្គុយយ៉ាងអាណោចអាធ័មបាត់ទៅហើយ ។

 

 


សមត្ថកិច្ចបញ្ជាក់ទៀតថា នៅលើគោយន្តមានសម្ភារផ្សេងៗ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខោ អាវ លុយជាង៨០ម៉ឺនរៀល និងកាំបិតប្រឡាក់សុទ្ធតែឈាមចំនួន០១ ។ ក្នុងនោះស្រ្តីជាប្រពន្ធ(លុយ តន)បានប្រាប់សមត្ថកិច្ចថា គាត់ទទួលដំណឹងនេះតាមរយៈអ្នកបើកគោយន្តដឹកខ្ចូសលក់ដូចគ្នាប្រាប់ថា ប្ដីគាត់(ទ្រី ឈាង)ចេញពីផ្ទះដឹក(ខ្ចូសចំនួន២ ចឹងអាចល់ក់អស់មួយហើយ។ ប៉ុន្តែតាំងពីថ្ងៃទី១៦ ដល់ថ្ងៃកើតហេតុនេះទូរស័ព្ទតេមិនចូលសោះ ហើយគាត់ជាមនុស្សចូលចិត្តស្រានិយាយមិនស្តាប់ទេ ។ បច្ចុប្បន្ន សព និងសម្ភារផ្សេងៗសមត្ថកិច្ចបានប្រគល់អោយស្រ្តីជាប្រពន្ធ ហើយស្រ្តីជាប្រពន្ធបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសុំការស្រាវជ្រាវបន្ត។

ទោះជាយ៉ាងណាក្ដី ប្រភពផ្សេងៗបានលើកឡើងដែរថា គេសង្ស័យតែជនរងគ្រោះ(ទ្រី ឈាង)ព្យាយាមធ្វើអត្ថឃាតខ្លួនឯងផងក៏មិនដឹង ហើយត្រង់រថយន្តកិនគេសង្ស័យហក់ចូលរថយន្តទៀតផង ករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវបន្កតហើយ ។
គួររំលឹកថា ហេតុការណ៍ដ៍ស្មុកស្មាញខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែលេខ១៧៥-១៧៦ ផ្លូបំបែកវាងក្រុងស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់៕

Share.
Leave A Reply

Exit mobile version