ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០២៥កម្លាំងនគបាលជំនាញរាជធានីភ្នំពេញបានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យនិងក្មេងទំនើងចំនួន៣១នាក់ពាក់ព័ន្ធលួចឆក់ប្លន់ក្នុងរាជធានិភ្នំពេញនិងក្រុមក្មេងទំនើងចំនួន៣១នាក់មុនបញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននព្រហ្មទណ្ឌបានឱ្យយដឹងថា ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយនគរបាលនៃអធិការដ្ឋានចំនួន ៧បានរស្រាវជ្រាវបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យលួចប្លន់ និងក្រុមក្មេងទំនើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៧ ខែមករាឆ្នាំ២០២៥បង្ក្រាបបានចំនួន១៣ករណីឃាត់ជនសង្ស័យចំនួន៣១នាក់។ក្នុងនោះខណ្ឌចំនួន៧ បង្ក្រាបបាន១២ ករណីឃាត់មនុស្សចំនួន២១ នាក់និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបបាន១ករណីឃាត់មនុស្សចំនួន ១០នាក់។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានអោយដឹងទៀតថា នៅក្នុងចំណោម១៣ករណីនោះមានករណីលួចចំនួន៦ឃាត់ជនសង្ស័យចំនួន ១០នាក់,ករណីកាប់ប្លន់ចំនួន២ករណីឃាត់ជនសង្ស័យបាន២នាក់,ករណីហឹង្សាវាយប្លន់ចំនួន៥ករណីឃាត់ខ្លួនបានជនសង្ស័យ១៩ នាក់។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាបានបញ្ជាក់ឱ្យដឹងទៀតថាក្នុងនោះមានក្រុមក្មេងទំនើងចំនួន៣ក្រុមដែល២ក្រុមមិនមានបក្សពួកទេនិង១ក្រុមមានបក្សពួកគឺក្រុមក្មេងទំនើង TEAM៩៨លូ៥)ដែលជាក្រុមទើបតែបង្កើតថ្មីដែលបានធ្វើសកម្មភាពប្រើហិង្សាកាលពីថ្ងៃទី៣ ខែមករាឆ្នាំ ២០២៥នៅតាមផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខនិ៕

Share.
Leave A Reply

Exit mobile version