ភ្នំពេញ៖ដោយអនុវត្តតាមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៣ចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានកងរាជអាវុធខណ្ឌជ្រោយចង្វា ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដែលជ្រកក្រោមផ្លាកភោជនីយដ្ឋានមួយ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញដោយ ឃាត់ខ្លួនជនជាតិ ខ្មែរ ចិន វៀតណាម សរុប៩៣នាក់ (ស្រី៤៩នាក់)ជាមួយថ្នាំញៀនចម្រុះជាង៤០០កញ្ចប់ បំពង់ខ្យល់ជាង១០០បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនទៀត។ក្រោយពីបង្ក្រាបកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនីតិវិធី៕