ភ្នំពេញ​៖ កម្លាំងអាជ្ញាធរ​បណចុះបង្រ្កាបទីតាំងបើកល្បែងឡូតូ​លួច​លាក់​ ​មួយកន្លែងដកហូតវត្ថុ​តាង​ជាច្រើន ។ប្រតិបត្តិការនេះបានធ្វើឡើង ស្ថិត​​ក្នុង​ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

ការចុះបង្ក្រាបនេះដោយមានការចង្អុលបង្ហាញពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបញ្ជាឲ្យលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងការបង្ក្រាបសមយ្ថកិច្ចបានដកហូតសម្ភារបទល្មើសមួយចំនួនដូចជា៖-កុំព្យូទ័រ២គ្រឿង-ម៉ាស៊ីនព្រីនតូច ២គ្រឿងសម្ភារពាក់ព័ន្ធនឹងល្បែងឡូតូខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន ចំណែកមនុស្សបានរត់ប្រសាចគេចខ្លួនបាត់អស់ ៕

 

 

 

Share.
Leave A Reply

Exit mobile version