ភ្នំពេញ​៖​បុរសម្នាក់ជិះម៉ូតូ​ឌុប​បង​ថ្លៃស្រី​ទៅ​ធ្វើ​ការ​លុះត្រឡប់​ទៅផ្ទះ​វិញ​បានក៏ដួលម៉ុតូ​បោកក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​នៅ​លើស្ពាន​តែម្តង។គ្រោះថ្នក់ខ្ួនឯងនេះបានក់ើតឡើងនៅ​លើស្ពាន​ព្រែក​ព្នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញកាលពីម៉ោង៦យប់ថ្ងៃទី១២ខែមករាឆ្នាំ២០២៥​។

សមត្ថកិច្ចបានឲ្យដឹងថា សព​ឈ្មោះ​ ទេព​សំណាង អាយុ​ ២០ឆ្នាំ​ មុខរបរ​ជាងសំណង់​ស្នាក់​នៅ​សង្កាត់​ឡកំប៉ោ​សង្កាត់​ស្វាយ​ប៉ាក​ខណ្ឌ​ឫស្សី​កែវ​​ស្រុក​កំណើត​ឃុំស្វាយតង​ ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​ ។ប្រភពព័ត៌មានពីបងថ្លៃស្រីជនរងគ្រោះបានឲ្យដឹង​ថា​ នៅ​មុន​​កើត​ហេតុ​ជន​រងគ្រោះ​បាន​ឌុប​គាត់​ពី​បន្ទប់ជួល​នៅ​ម្តុំ​រង្វង់​មូល​អប្សរា​សង្កាត់​ស្វាយ​ប៉ាកហើយ​ឆ្លង​ស្ពាន​ព្រែក​ព្នៅ​ពី​លិច​ទៅ​កើតលុះពេលត្រឡប់​ទៅផ្ទះ​វិញ​ក៏​ឃើញ​ដួល​នៅ​លើ​ស្ពាន​ស្លាប់ដោយមិនទាន់ដឹងមូលហេតុ​។ ប្រភព​ព័ត៌មាន​នៅកន្លែង​កើត​ហេតុ​នៅ​កន្លែង​កើត​ហេតុ​គេ​មិន​ដឹង​ថា​ជនរងគ្រោះដួលម៉ូតូរហូត​ស្លាប់​មកពី​មូលហេតុ​អ្វី​នោះទេ។​ ដោយ​ឃើញ​សភាព​ម៉ូតូ​ជន​រងគ្រោះ​ខូច​ខាត​តិច​តួច​ចំណែក​សព​វិញ​ បែក​ក្បាល​នឹង​របួស​ពេញ​ខ្លួន​ ប្រាណ​។​

 

 

សមត្ថកិច្ច​នគរបាល​ពីនិត្យកន្លែង​កើត​ហេតុ​មាន​ការ​សង្ស័យ​ជន​រងគ្រោះ​ ជិះ​ម៉ូតូ​លឿន​ដួល​បោក​ទៅ​នឹង​ផ្លូវ​ស្ពាន​​បណ្តាល​ឲ្យ​ជនរងគ្រោះ​របួស​ពេញ​ខ្លួន​ប្រាណ​នឹង​ស្លាប់​។

បន្ទាប់ពីកេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​ចំណុច​កើត​ហេតុ​ ចំណែកាសពប្រគ់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

 

 

 

 

Share.
Leave A Reply

Exit mobile version