ភ្នំពេញ៖តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺក៏គ្មានស្លាប់ដែរ​​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ ៣កុំ​៣ការពារ​ទាំងអស់គ្នា​។សូមជម្រាបថា​ ក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​កាលពីថ្ងៃទី១១ខែមករា​ ឆ្នាំ​២០២៥​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងមិនមានអ្នកជំងឺស្លាប់​។​៖

– ករណីឆ្លង​សហ​គមន៍​ គ្មានអ្នកឆ្លងថ្មី​​ (អូមីក្រុង)– អ្នកដំណើរពីបរទេស​គ្មានគិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា​​​ ឆ្នាំ២០២៥នេះ​– អ្នកឆ្លងសរុបស្មើ១៣៩,៣២៦ នាក់– អ្នកជាសះស្បើយស្មើ ១៣៦,២៧០​ នាក់

– អ្នកស្លាប់៣,០៥៦ នាក់។៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

 

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ​០១២ ៤៨៨ ៩៨១ឬ​០១២៨៣៦៨៦៨៕

 

 

Share.
Leave A Reply

Exit mobile version