ភ្នំពេញ​៖ បុរសជាប្ដីបាន​ចេញ​ទៅ​ធ្វើ​ការ​​នៅ​ឯខេត្ត​ បង្កឱកាសល្អ​សម្រាប់ប្រពន្ធ​ណាត់​ប្រុស​សាហាយ​មក​ដេក​ដល់​ក្នុង​បន្ទប់​ជួល ​​តែដោយមានការសង្ស័យប្តីក៏ត្រឡប់មកផ្ទះជួលវិញក៏ឃើញប្រពន្ធនៅជាមួយប្រុសសាហាយហើយបានយកដែកហាល​ខោអាវ​ខ្ទាស់​ចង​ទ្វារ​ខាង​ក្រៅ​រួច​ទាក់​ទង​​ទៅ​សមត្ថកិច្ច​មូលដ្ឋានឱ្យ​ជួយ​អន្តរាគមន៍​​។

ហេតុការណ៍​នេះ​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៣រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ ឆ្នាំ​២០២៤ស្ថិត​នៅ​ផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ល្វា​សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។

បុរសជា​ប្ដី​បាន​ឱ្យដឹង​ថា​មុនកើតហេតុគាត់បាន​ចេញពីបន្ទប់បែកពី​ប្រពន្ធ​ទៅ​ធ្វើការ​ងារ​នៅ​ឯខេត្ត​ទើប​តៅបាន​៣ថ្ងៃ​ប៉ុណ្ណោះ។​ ដោយមានការសង្ស័យនៅម៉ោង​​៣ទៀបភ្លឺក៏​ត្រឡប់ពី​ខេត្ត​​មក​វិញ​ស្រាប់​តែ​ប្រទះ​ឃើញ​ប្រពន្ធ​របស់​ខ្លួន​កំពុង​តែ​នៅ​ជាមួយ​ប្រុស​សាហាយ។ ឃើញ​ដូច្នេះ​​ក៏​បាន​យក​ដែកហាល​ខោអាវ​ខ្ទាស់​ចង​ទ្វារ​ខាង​ក្រៅ​រួច​ហើយ​បាន​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យជួយ​អន្តរាគមន៍​។ បង្កការផ្ញាក់ផ្អើល។​ពេល​នោះ​​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​បន្ទប់​ជួល​ហើយបនាឃាត់​ខ្លួន​ប្រុសស្នេហ៍នាំ​ទៅប៉ុស្តិ៍​បន្តនីតិវិធី​។ ប្រភព​ដដែល​បាន​បន្ត​ថា ស្រ្ដី​ខាង​លើ​បាន​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ប្រុស​ថ្មី​ទើបបាន​១ខែ​​ប៉ុណ្ណោះ​ក៏​ខាង​ប្រុសបាន​ទិញ​បាយ​ឆាយក​មក​អោយ​ខាង​ស្រី​ហូប​ដល់បន្ទប់នៅ​វេលា​ម៉ោង​១០យប់​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ រួច​ហើយ​អ្នក​ទាំង​ពីរ​បាន​ដេក​នៅ​ជាមួយ​គ្នា។ ស្រាប់​តែ​ប្ដី​មក​ទាន់​តែ​ម្ដង​។

ប្រភព​ពី​ភាគី​ខាង​ស្រីបាន​បញ្ជាក់​ថា ពួកគាត់​ទាំង​ពីរនាក់​​ប្តីប្រពន្ធបាន​ស្រឡាញ់​គ្នា​ទាំង​ដែលប្ុរសចាប្តីមិន​ទាន់​លែងលះ​គ្នា​ជា​មួយ​នឹង​ប្រពន្ធដើម​មិនទាន់ន​ដាច់​ស្រេច​នៅឡើយ​ទេ​ហេីយ​បាន​ត្រឹម​តែ​សែន​ព្រេន​ចាស់ទុំដឹង​ឮតែ​មិន​ទាន់​បាន​ចុះ​អេតាស៊ីវិលនៅ​ឡើយ​​​រួច​ក៏លួចមានសាហាយ​ ​។​ដោយសារតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​រឿង​រកាំ​រកូស​នឹង​គ្នា​ទើប​ខាង​ស្រី​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ប្ដីក៏ជួប​ជាមួយគ្នាប្រុសថ្មីតែម្តងដើម្បី​​រក​អនាគត​ថ្មី​ពី​ព្រោះ​ខ្លាច​ប្ដីមុន​ធ្វើ​បាប​បន្ត​ទៀត​។

បន្ទាប់ពី​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមកដល់សាកសួរនាំដោយ​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​ផ្លូវគ្នា​ដើរ​រៀង​ៗខ្លួន ហើយ​សមត្ថកិច្ចបានឱ្យសាមីខ្លួ​នទាំង​ពីរ​នាក់​ទៅ​លែង​លះ​គ្នា​នៅ​ស្រុក​កំណើត​ដើម្បី​បញ្ចប់​រឿង​។ ចំណែក​ខាង​ប្រុស​សាហាយ​វិញ​បាន​ឲ្យត្រឡប់​ទៅ​ផ្ទះ​វិញ​៕

 

 

Share.
Leave A Reply

Exit mobile version