ខេត្តព្រះសីហនុ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានការរាយការណ៍ថាមានករណីលួចក្របី ៣ក្បាល នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលារួចមក លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកកំពង់សីលា បើកការស្រាវជ្រាវស៊ើបអង្កេតដោយយកចិត្តទុកដាក់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង រ

ហូតសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបា២នាក់ និងដកហូតបានវត្ថុតាងមានក្របីចំនួន០៣ក្បាល និងរថយន្តចំនួន៣គ្រឿង ។ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងនិងប្្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី និងស្វែងរកចាប់ខ្លួនបក្សពួកដែលកំពុងគេចខ្លួន៕

Share.
Leave A Reply

Exit mobile version