ខេត្តកណ្ដាល៖ ស្ត្រីជាអ្នកថ្មើជើងម្នាក់ ត្រូវបានក្មេងសិស្សសាលាស្រី២នាក់ជិះម៉ូតូឌុបគ្នាមកពីសាលាវបានបុកពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ រីឯក្មេងស្រីជាអ្នកបើកបរនិងអ្នករួមដំណើរបានរងរបួសធ្ងន់ ។ហរយុកាណ័នេះ បានកើតឡើងលើកំណាត់ផ្លូវលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង  ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥៤នៅ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ស្រ្តីដែលស្លាប់ឈ្មោះ ហេង ណាំអាយុ៦៦ឆ្នាំ មានទីលំនៅភូមិដំរីឆ្លង ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (កំពូងដើលើផ្លូវ) ។ ចំណែកភាគីខាងម៉ូត ទី១-ឈ្មោះ ភាព សោភាអាយុ១២ ឆ្នាំជាសិស្ស (របួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាscoopY  ពណ៌ស ផ្លាកលេខកណ្ដាល1AL .5554  និងរួមដំណើរឈ្មោះ ឡៅ ម៉ីសាំង ភេទស្រី អាយុ១៤ឆ្នាំជាសិស្ស មិន (របួសធ្ងន់) ។ អ្នកទាំងពីរមិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា មុនកើតហេតុ​ម៉ូតូម៉ាកហុងដាscoopYផ្លាកលេខ កណ្ដាល1AL .5554 បើកបរដោយឈ្មោះ ភាព សោភា  និងរួមដំណើរដោយឈ្មោះ ឡៅ ម៉សាំងបើកពីលិចទៅកើតក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ ហេង ណាំ  មានទីលំនៅភូមិដំរីឆ្លង ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងដើរឆ្លងផ្លូវពីត្បូងទៅជើងពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។ចំណែកអ្នករងរបួសទាំង០២ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ រីឯអ្នកស្លាប់ត្រូវបានកម្លាំងជំនាញធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។

សមត្ថសន្និដ្ឋានថាករណីនេះបណ្ដាលមកពី​អ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនមានការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័ ។ចំណែកអ្នកថ្មើរជើងដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

 

 

Share.
Leave A Reply

Exit mobile version