ភ្នំពេញ៖ ម៉ូតូ២គ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមបោកក្បាលនៅនិងរងរបួសធ្ងន់៣នាក់។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងស្ថិតនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុ គេបានឃើញ ម៉ូតូម៉ាក អាយ ខន ពណ៌ខ្មៅផ្លាកលេខភ្នំពេញ 1AL-3393 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ពីត្បូងទៅជើងក្នុងល្បឿនលឿន។លុះមកដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សផ្លាកលេខ ភ្នំពេញ 2KJ-4296 ជិះដោយបុរស៣នាក់ឌុបគ្នាចេញពីផ្លូវ២៧១ ឆ្ពោះមកផ្លូវ៣៧១វិញពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នា ។

លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្របុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះដេករណូករណែលពេញផ្លូវធ្វើឲ្យភាគីខាងម៉ូតូឌ្រីនសង់ជិះដោយគ្នា៣នាក់ បានស្លាប់ម្នាក់និង២នាក់រងរបួសធ្ងន់ត្រូវគេបានជួយបញ្ជូនទៅមន្ទីពេទ្យ ចំណែកឯភាគីខាងម៉ូតូមួយគ្រឿងទៀតម៉ាក iconវិញ បានរករបួសធ្ងន់ត្រូវបានដឹកតាមកង់បីបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯសពសមត្ថកិច្ចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

 

 

 

 

 

 

Share.
Leave A Reply

Exit mobile version