ភ្នំពេញ ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមបរតេសមួយបនាបង្ហោះឱ្យដឹងថា បណ្ដាមាតាបិតាជាច្រើននៅលើសកលលោកមានការតក់ស្លុតនិងរន្ធត់ចិត្តជាពន់ពេក។ ខណៈដែលម្ដាយរបស់កុមារម្នាក់បានខឹងនឹងកូនតូចដែលញុំាបបរ ហើយក្អួតក្អែរចេញមកវិញ។ពេលនោះម្ដាយខឹងខ្លាំងពេក ក៏បានទះកំភ្លៀង និងទះចំក្បាលកូនជាច្រើនដៃយ៉ាងធ្ងន់អនេកពោពេញដោយកំហឹងបណ្ដាលឲ្យកូនស្រែកយំដោយក្ដីឈឺចាប់។

បន្ទាប់ពីម្ដាយត្រជាក់ចិត្តបន្តិចមក ម្ដាយបានលួងកូនឲ្យឈប់យំ ហើយនាងបានឮកូនតូចនិយាយខ្សាវៗប្រាប់ថា៖-“ ម៉ែអើយ កូនស្រេកទឹកហើយងងុយដេកណាស់”បន្ទាប់ពីនាងឲ្យកូនប្រុសផឹកទឹក និងនាងផ្លាស់សម្លៀកបំពាក់ឲ្យកូនប្រុសរួចមក  នាងបានដាក់កូនតូចឲ្យដេកក្នុងបន្ទប់។

ជាច្រើនម៉ោងក្រោយមក នាងមិនឃើញកូនប្រុសរបស់នាងភ្ញាក់ឡេីងឡើយ។ក្រោយពីនាងព្យាយាមដាស់កូនប្រុសឲ្យភ្ញាក់ជាច្រេីនដងរួចមក ទើបនាងដឹងថា កូនប្រុសរបស់នាងបានស្លាប់បាត់ទៅហើយទាំងវ័យក្មេងខ្ចី។ នាងឱបសពកូនប្រុសតូចនេះ ហើយស្រែកទ្រហោយំដោយក្ដីសោកស្ដាយចំពោះអំពើរបស់នាងជាពន់ពេក។

ឱមាតាបិតាទាំងឡាយដែលកំពុងតែខឹងនឹងកូនអើយ តេីលោកអ្នកដឹងទេថា នៅលើប្រាណរបស់កុមារដ៏តូចនេះ វាមានផ្នែកចំនួន៨កន្លែង ដែលលោកអ្នកដាច់ខាតមិនត្រូវលើកដៃវាយសោះឡេីយ នោះគឺ៖

១.ត្រចៀក

លោកអ្នកមិនត្រូវមួលត្រចៀកកូនឡើយ ព្រោះវាជាផ្នែកមួយដែលធ្វេីឲ្យកូនឈឺជាងគេ ហើយបើលោកអ្នកទះមួយដៃចំត្រចៀក នោះវានឹងប៉ះពាល់ខួរក្បាលរបស់ក្មេងខ្លាំងណាស់ អាចរហូតដល់ស្លាប់ក៨ថាបាន

២. ផ្នែកខាងក្រោយនៃក្បាលចំណុចនេះគឺជាកន្លែងខួរតូច ដែលវាជាបណ្ដុំនៃចលនានៃដំណកដង្ហើមរបស់កុមារ ដាច់ខាតលោកអ្នកកុំវាយឲ្យសោះ។

៣. ខ្នងនេះជាបណ្ដុំនៃជួរឆ្អឹងខ្នង ហើយបើវាត្រូវប៉ះទង្គិចដោយកម្លាំងខ្លាំង នោះបណ្ដាលឲ្យខូចឆ្អឹងខ្នង ហើយបង្កនូវពិការភាពដ៏ធ្ងន់បំផុតចំពោះកុមារ

៤. កំប៉េះគូទនេះជាផ្នែកដែលមាតាបិតាជាច្រេីនចូលចិត្តវាយជាងគេ ព្រោះពួកគេគិតថា វាគ្រាន់តែសាច់ធម្មតាតែប៉ុណ្ណោះ។តាមពិត វាជាបណ្ដុំនៃសរសៃឈាមតូចឆ្មារ ហើយការវាយទៅលេីផ្នែកនេះ ធ្វើឲ្យក្មេងប្រុសខ្សោយប្រដាប់ភេទ និងធ្វើឲ្យកុមារខ្សោយប្រាជ្ញារៀនមិនពូកែឡើយ។

៥. ពោះការទះត្រូវពោះខ្លាំង បណ្ដាលប៉ះទង្គិចដល់ថ្លើម លំពែង អណ្ដើក និងពោះវៀនរបស់កុមារ ដែលវាបង្កនូវគ្រោះថ្នាក់យ៉ាងធ្ងន់ណាស់ គឺរហូតដល់ស្លាប់បាន ហេីយលោកអ្នកពិតជាមិនអាចនឹកស្មានដល់ឡេីយ

៦. ទ្រូងការវាយចំទ្រូងប៉ះពាល់ដល់សួត ផ្លូវដង្ហើម និងឆ្អឹងជំនីររបស់កុមារ ហើយវាបណ្ដាលឲ្យកុមាររងគ្រោះយ៉ាងដំណំធ្ងន់ធ្ងរណាស់។

៧. បំពង់ក៖ការវាយចំបំពង់កបណ្ដាលឲ្យប៉ះទង្គិចផ្លូវដង្ហើម ឆ្អឹងខ្ចីនៃឃោសិតបំពង់កនៃកុមារ និងប៉ះពាល់ដល់សរសៃឈាមរត់

៨. ដៃ៖មាតាបិតាចូលចិត្តឲ្យកូនលាបាតដៃរួចយករំពាត់មកវាយលេីបាតដៃរបស់កុមារ ។ តាមពិត បាតដៃជាផ្នែកដ៏សំខាន់របស់កុមារ ហើយការស្ទាប ប៉ះវត្ថុរបស់កុមារជួយឲ្យកុមារមានបញ្ញាវាងវៃ ហើយមាតាបិតាមិនត្រូវវាយដៃបស់កូនឡើយ ព្រោះវាអាចឲ្យកុមារពិការដៃ ហើយមួយជីវិតរបស់កូនត្រូវប្រើដៃទាំងគូជារៀងរាល់ថ្ងៃ

 

*** បាតជើង៖ផ្ទុយទៅវិញ អ្នកជំនាញបានក្រើនរំឭកឲ្យមាតាបិតាឧស្សាហ៍ស្ទាបអង្អែលបាតជើងរបស់កុមារព្រោះវាជាបណ្ដុំនៃសរសៃប្រសាទជាច្រើន ហើយការស្ទាបអង្អែលបាតជើង ជួយឲ្យមាននូវការរីកចម្រើនដ៏ល្អប្រសើរ និងវិវឌ្ឍនៃសព៌ាង្គកាយនៃកុមារ។

ជាការពិត កូនតូចត្រូវតែទទួលនូវការអប់រំប្រៀនប្រដៅពីមាតាបិតា តែមាតាបិតាត្រូវប្រើពាក្យលួងលោមនិងពន្យល់ណែនាំកូនតូចជាទីស្រឡាញ់របស់យើងវិញ។

សូមមាតាបិតាមេត្តាចៀសវាងដាច់ខាតនៃការប្រើអំពើហឹង្សាទៅលើកូនៗជាទីស្រឡាញ់នៃយើង។

ប្រភព ៖ Facebook ប្រែសម្រួលពីអត្ថបទបរទេសដោយ៖

 

 

 

Share.
Leave A Reply

Exit mobile version