ខេត្ត​កោះកុង​៖​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង​ដោយសាររថយន្តដឹកថ្មមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន​ត្រង់ស្ថានភាពផ្លូវកោងចុះចំណោតហើយគញរានោះបានដាក់លេខអត់ចូលបណ្តាលឱ្យរអិលរថតយន្តធ្លាក់ជ្រោះ​ក៏ផ្ទុះឆេះតែម្តងអ្នកបើកបរបានស្លាប់នោពេលនោះ។ក្នុងនោះអ្នករួមដំណើរម្នាក់ និងតៃកុងអែបម្នាក់ទៀតបានររងរបួសធ្ងន់។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បានកើតឡើង​ថ្ងៃទី១១ខែមករាឆ្នាំ២០២៥ស្ថិតត្រង់ចំណុចស្ពានចំណោតស្វាងស្រាភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ស្រុកគិរីសាគរខេត្តកោះកុង ។អ្នកស្លាប់ឈ្មោះ ស៊ុម សំណាត ទីលំនៅ ភូមិ ត្រពាំងក្រឡឹងឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកបើកបរ​)។

 

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាក្រោយកើតហេតុ​កម្លាំងជំនាញ​ បានចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ចំណែករថយន្តសមត្ថកិច្ចបានការពារនៅនឹងកន្លែងកើតហេតុ និងកំពុងស្រាវជ្រាវដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។ រថយន្តរងគ្រោះម៉ាកនីសាន់ផ្លាកលេខខេមរភូមិន្ទ 02.3- 0544 ដឹកថ្មបើកបរពីកើតទៅលិច ដល់ចំណុចកើតហេតុរថយន្តសាងលេខមិនចូលជ្រុលធ្លាក់ចុះផ្លូវ ចំណោតបណ្តាលឲ្យក្រឡាប់ និងបុកថ្មឆេះកាប៊ីនតែម្តង ។មូលហេតុ ស្ថានភាពផ្លូវកោងចុះ ចំណោត និងបើកបរខ្វះការប្រុងប្រយ័ត្ន ។

ចំណែក​សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅ តីលំនៅឯខេត្តកំពង់ស្ពឺ ៕

 

 

 

 

Share.
Leave A Reply

Exit mobile version