ភ្នំពេញ៖ បុរសម្នាក់ទំនងស្រវឹងស្រាបានបើករថយន្ដទំនើបម៉ាកឡិចសីសNX200Tបុករះម៉ូតូ២គ្រឿងផ្លោងបុរសម្នាក់ទើរលើកព្ចាក់រថយន្ដហើយបើករត់ទៅមុខជាង១០០ម៉ែត្រ រួចក៏ទៅបុកនឹងងដើមឈើបាក់១ដើមឱ្យបាក់បណ្ដាលឲ្យបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់២នាក់។ការបង្កការភ្ញាក់ផ្អើលកាលពីវេកាលពីម៉ោង ១១យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ស្ថិតតាមបណ្ដោយផ្លូវ១៨២ កែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសដែលស្លាប់ឈ្មោះ យន ឧត្ដមអាយុ៣៣ឆ្នាំ មុខរបរអ្នកទទួលបញ្ចាំទ្រព្យសម្បតិ្ត បច្ចុប្បន្នរស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។


សាក្សីបានប្រាប់ឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្ដម៉ាកឡិចស៉ីស NX200T មួយគ្រឿងពណ៌ស ផ្លាកលេខភ្នំពេញ 2BT. 4562 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ បានបើករថយន្ដល្បឿនដូចហោះតាមផ្លូវ១៨២ពីលិចទៅកើត។ លុះមកដល់ចំណុចភ្លើងស្ដុបក៏មានម៉ូតូ២គ្រឿងបានជិះតាមបណ្ដោយផ្លូវ២៦១ ពីជើងតៅត្បូងបានឆ្លងកាត់ស្ដុបដោយលោតភ្លើងខៀវ។

 

ខណៈនោះរថយន្ដបង្កខាងលើក៏ជាន់ហ្គែដោយបំពានភ្លើងស្តុប បុករះម៉ូតូ២គ្រឿងខាងលើ ដាច់ម៉ូតូPCX ជាពីកំណាត់ឆ្ងាយពីគ្នាជាង៤ម៉ែត្រ រួមទាំងម៉ូតូលែតមួយគ្រឿងទៀតបណ្ដាលឲ្យបុរសម្នាក់ផ្លោងមកទើរលើកញ្ចក់រថយហើយបើករត់ទៅមុខជាង១០០ម៉ែត្រ ក៏រេចង្កូតទៅបុកដើមឈើឱ្យបាក់១ដើមទៀត បណ្ដាលឲ្យបុរសដែលទើរលើរថយន្ដស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ឯភាគីម៉ូតូម៉ាកលែតរងរបួសធ្ងន់ធ្ងរ២នាក់ ។ ចំណែកម្ចាស់រថយន្ដបង្កក៏ត្រូវបានសមត្ថកិច្ចធ្វឃាត់ខ្លួនបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីបន្តនីតិវិធី។ បន្ទាប់មកក៏មានរថយន្ដសាមុយបានមកដល់ចំណុចកើតហេតុ ក៏បានធ្វើកដឹកជនរងគ្រោះទាំង២នាក់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

 


ដោយឡែក ម៉ូតូជនរងគ្រោះដែលបានស្លាប់ម៉ាកPCX ពណ៌សផ្លាកលេខភ្នំពេញ 1KF. 2588 រងការខូចខាតដាច់ម៉ូតូជាពីរកំណាត់ ឯរថយន្ដបង្ករងការខូចខ្ទេចផ្នែកខាងយ៉ាងដំណំ៕

ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងយករថយន្ដបង្ក និងម៉ូតូជនរគ្រោះទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share.
Leave A Reply

Exit mobile version