បាត់ដំបង៖មន្ត្រីនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលស្រុកថ្មគោល បានឃាត់ខ្លួនសិស្សសាលា២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណោៈ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងបានដកហូតម៉ូតូយកទៅរក្សាទុករយៈពេល០៣ខែ គឺ៩០ថ្ងៃ នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល។


មន្ត្រីដដេលបានបន្តថា យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤បានស្រាវជ្រាវនិងឃាត់យុវជន២នាក់និងម៉ូតូ០១គ្រឿងនាំទៅអធិការដ្ឋានដើម្បីបន្តនីតិវិធិបន្ទាប់ពីទទួល ព័ត៌មានតាមរយៈបណ្តាញសង្គមថាពួកគេទាំងពីរនាក់នេះ ធ្វេីសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កនូវភាពអាណាធិបតេយ្យ។
ជាមួយនេះសមត្ថកិច្ចដកហូតម៉ូតូដែលជិះបង្ហោះនោះរក្សាទុករយៈពេល០៣ខែស្មេីនឹង៩០ថ្ងៃ និងតម្រូវឱ្យធ្វពលកម្មនៅអធិការដ្ឋាននគរបាលស្រុក មុននឹងឱ្យឱពុក ម្តាយ ធានាយកទៅផ្ទះវិញ។ សូមឪពុក ម្តាយ អាណាព្យាបាល យកចិត្តទុកដាក់អប់រំកូន ចៅ កុំឱ្យប្រព្រឹត្តិសកម្មភាពបែបនេះ និងសកម្មភាពល្មេីសផ្សេងទៀត។៕

 

ពិសេសយុវជនទាំងអស់ត្រូវបញ្ឈប់នូវសកម្មភ

Share.
Leave A Reply

Exit mobile version