ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមជនសង្ស័យក្មេងទំនើងរហស្សនាម DP Zin (ដើមពោធិ៍) ចំនួន១០នាក់កាពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី​ ពាក់ព័ន្ធករណីប្រើកាបិតកាប់យុវជនម្នាក់ឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

សូមបញ្ជាក់ថា ជនសង្ស័យរហស្សនាម DP Zin (ដើមពោធិ៍) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិលស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទីតាំងបុកប៊ីយ៉ាមួយកន្លែង ស្ថិតក្នុងភូមិ ថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលបានឱ្យដឹងថា ក្រោយពីឃាត់យកមកសាកសួរ ក្រុមក្មេងទំនើង DP Zin (ដើមពោធិ៍) នេះបានសារភាពថា ក្រុមពួកគេធ្លាប់ធ្វើសកម្មភាពចំនួន៣លើក-ទី១កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១និង៥៨ នាទី នៅម្តុំផ្លូវប៉េតុង ភូមិថ្នល់បែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ធ្វើសកម្មភាពកាប់ម៉ូតូ និង កាប់ជនគ្រោះបណ្ដាលរងរបួសម្នាក់។

 

-លើកទី២ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២ និង០០នាទី នៅម្តុំស្ថានីយ៍ប្រេងតូតាល់ផ្លូវ២០០៤ ក្នុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខកាបជនរងគ្រោះឱ្យខូចខាតម៉ូតូ និងរងរបួសដៃជាទម្ងននិងលើកទី៣ នៅម្តុំផ្លូវបេតុង ភូមិ ចំការឪទ្បឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពី ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង ២៣:២៨នាទី បណ្តាលឱ្យជនរងគ្រោះឈ្មោះ ណារិទ្ធ តូណា ភេទ ប្រុស ឆ្នាំកំណើត២០០៧ ជនជាតិ ខ្មែរ មុខរបរ កម្មករលក់ទារខៃ មានទីលំនៅ ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់) និងម្នាក់ទៀតរងរបួសធ្ងន់ ។បន្ទាប់មក

ជនសង្ស័យទាំង១០មានអាយុពី១៥ដល់១៧ឆ្នាំនៅរាធានីភ្នំពេញ។

។-វត្ថុតាងចាប់យកកាំបិតប៉័ងតោចំនួន១ ម៉ូតូម៉ាក SUZUKI SMASH ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល១២-៥១៧២ ចំនួន ០១ គ្រឿង ។ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅសេរី ឆ្នាំ២០២៤ផ្លាកលេខភ្នំពេញ KO-៩០៩៥ ចំនួន ០១ គ្រឿង ។ ១ម៉ូតូម៉ាក ស៊ុយហ្ស៊ីយគីនិច ពណ៌ ក្រហមស សេរីឆ្នាំពាក់ផ្លាកលេខភ្នំពេញ ១KW-៦៣៩៦ ។ក្រោយបង្ហាញមុខជនសង្ស័យទាំង១០នាក់និងវត្តុតាងខាងលើកម្លាំងការិយាល័យនគរបាលរាចធានិផ្នំពេញបានបញូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕

 

 

Share.
Leave A Reply

Exit mobile version