លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួលសម្ភារៈនគរបាល ជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ជូនក្រសួងមហាផ្ទៃកម្ពុជា

 

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថិភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារនគរបាល ដែលជាជំនួយដ៏ថ្លៃថ្លារបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងមហាផ្ទៃកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្ភារដែលជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា រួមមាន៖ រថយន្តដឹកកងកម្លាំង ចំនួន៦គ្រឿង,ដំបងរលាស់ចំនួន៥០០ដើម,ខែលចំនួន៥០០សម្រាប់,ដំបងឆក់ ៥០០ដើម, ឯកសណ្ឋានប្រឆាំងបាតុកម្មចំនួន៥០០កំប្លេ, វ៉ាលីសសុវត្ថិភាពការពារថ្នាក់ដឹកនាំចំនួន២០វ៉ាលីសនិងវ៉ាលីសពិនិត្យកន្លែងកើតហេតុចំនួន ៣០០វ៉ាលីស សរុបជាទឹកប្រាក់ ស្មើនឹង ៥លានយ៉ន់៕

 

 

 

Share.
Leave A Reply

Exit mobile version