ខេត្ត​តាកែវ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បាទី​ បានចុះទៅឃាត់ខ្លួនបុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយធ្វើសកម្មភាពបាញ់បោះសេរីឡើងទៅលើមេឃទាំងកណ្ដាល​អធ្រាត្រ​ប្រមាណជា​ ៧១គ្រាប់​ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរាគមន៍​នាំខ្លួនជនដៃដល់យក​តៅសាកសួរនិងបន្តស្រាវជ្រាវរកប្រភាពងាវុធ្ថនោះ​ ដេីម្បីចាត់ការតាមច្បាប់​។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចវាលស្រែភូមិកណ្តាល​ ឃុំលំពង់​ ស្រុកបាទី​ ខេត្តតាកែវ។ជនសង្ស័យ​ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់អាយុ​ ២០ឆ្នាំ​ បានប្រើប្រាស់កាំភ្លើងខ្លី ម៉ាក Sig Sauer។

តាមលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។​ លោកអភិបាលខេត្ត​រូបនេះ​ បានបញ្ជាក់ទៀតថា ករណីលួចបាញ់បាន។ ប៉ុន្តែគុកនៅរង់ចាំជានិច្ច ដោយគ្មានជនណាអាចប្រព្រឹត្តបទល្មើស ហើយរួចខ្លួនពីសំណាញ់ច្បាប់នោះបានឡើយ។

គួរបញ្ជាក់ថា​ ចំពោះមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។​ បច្ចុប្បន្ន​ជនសង្ស័យរួមនិង​វត្ថុ​តាង​ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីហើយបន្តការស្រសវជ្រាវរកប្រភាពកាំភ្លងនោះ៕

 

 

Share.
Leave A Reply

Exit mobile version