ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​២ធ្នូ ១៩៧៨ ~ ២ ធ្នូ​ ២០២៤។គួរបញ្ជាក់ថា​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបទី៤៦ឆ្នាំនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា(១៩៧៨-២០២៤)នៅតំបន់រំដោះស្ថិត ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះហើយក៏ជាចលនា​ប្រឆាំងកងទ័ពខ្មែរក្រហមនៃ​របប​កម្ពុជាប្រជាធិបតេយ្យ។

ចលនា២ធ្នូជាចលនា​សាមគ្គី​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ស្ថានភាព​ដែល​ប្រទេសកម្ពុជា​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយធ្ងន់ធ្ងរនៃ​របប​ខ្មែរក្រហម ក្រោមមេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ដោយថ្នាក់ដឹកនាំទាំងនោះបង្កើតចលនាកម្លាំងទ័ពនិងបង្កើតបានជា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលក្រោយមកបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»។

ថ្នាក់ដឹកនាំទាំងនោះមានសម្ដេចមហាពញាចក្រី​ ហេង សំរិន សម្ដេចធម្មពោធិសាល ជា ស៊ីមសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ជាស្ថាបនិកដ៏សំខាន់និង វរជនស្នេហាជាតិជាច្រើនរូបទៀត។គេនៅចាំមិនភ្លេចទេថា កម្លាំងមហាសាមគ្គីរបស់ប្រជាជនកម្ពុជាគ្រប់ទិសទីបានក្រោកឈររួបរួមជាកម្លាំងនិងបានការឧបត្ថម្ភគាំទ្រយ៉ាងធំធេងពីប្រទេសមិត្តជិតឆ្ងាយ បានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យក្រោមការដឹកនាំរបស់មេផ្ដាច់ការប៉ុលពតហើយឈានដល់ទទួលបានជ័យជម្នះទាំងស្រុងនាថ្ងៃទី ៧ មករាឆ្នាំ ១៩៧៩។ ជ័យជំនះថ្ងៃ ៧​ មករា​ ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យប្រជាជនកម្ពុជាចាំមិនភ្លេចឡើយ៕

 

 

Share.
Leave A Reply

Exit mobile version