ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា៖ចាប់ពីថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្តនឹងចុះអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុឬពិន្ទុសូន្យ និងសូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

អគ្គស្នងការដ្ឋាននគរបាលជាតិសូមសម្តែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែល្ងប្រសើរជាលំដាប់ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕

 

 

 

Share.
Leave A Reply

Exit mobile version