ភ្នំពេញ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើងខែឧសភាឆ្នាំ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លើផ្ទៃដីជាងមួយហិកតា ។ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបាន ដឹកនាំ មន្ត្រីជំនាញ ពាក់ព័ន្ធមួយចំនួនបានអញ្ជើញចុះ ពិនិត្យទីតាំង ព្រះ រាជពិធី ដែលស្ថិតនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូង ឈាងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំផ្ទៃដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោងនិងតង់លក់អាហារចេញនិងណែនាំឱ្យ ដាំស្មៅក្នុងទីតាំងនេះឱ្យបានស្រស់ស្អាតផងដែរ។

សូមបញ្ជាក់ថា៖ ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជាគឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ៤រោច រៀងរាល់ខែ ពិសាខត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនព្រះពុទ្ធសាសនា តាមដំណើរគោលចររបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង នឹង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Share.
Leave A Reply

Exit mobile version