អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥ភាគរយសម្រាប់ថ្ងៃទី១២ ខែធ្នូនេះ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូនេះ កម្ពុជា អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥ភាគរយ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤១-តំបន់វាលទំនាប៖– សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ខ្យល់បក់មក ពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៤,៥ ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាច មានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។

៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

Share.
Leave A Reply

Exit mobile version