​ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ថាករណីវិជ្ជមានវីរុសកូវីដ-១៩គ្មានអ្នកឆ្លងថ្មី​​ទេ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងអត់មានខណៈអ្នកជំងឺស្លាប់​​ដែរ។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​៣កុំ​៣ការពារ​ទាំងអស់គ្នា ​។សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​កាលពីថ្ងៃទី២ខែមករា​ ឆ្នាំ​២០២៤​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងអ្នកជំងឺស្លាប់​គ្មាន។​

– ករណីឆ្លង​សហ​គមន៍​ គ្មានអ្នកឆ្លងថ្មី​​ (អូមីក្រុង)– អ្នកដំណើរពីបរទេស​គ្មាន។គិតត្រឹមព្រឹកថ្ងៃទី៣ ខែមករា​​​ ឆ្នាំ២០២៥​– អ្នកឆ្លងសរុបស្មើ ១៣៩,៣២៦ នាក់– អ្នកជាសះស្បើយស្មើ ១៣៦,២៧០​ នាក់– អ្នកស្លាប់ស្មើ​ ៣,០៥៦ នាក់

ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាលលេខ១១៥ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ឬ១២ ៤៨៨ ៩៨១ឬ០១២ ៨៣៦ ៨៦៨៕

Share.
Leave A Reply

Exit mobile version