ខេត្តកំពង់ធំ៖ក្រោយពេលមានហ្វេសប៊ុកបង្ហោះព្រោងព្រាតរចមកសមត្ថកិច្ចបានស្រាវជ្រាវឈានដល់ចាបខ្លួនកូនប្រុសជាអ្នកចម្រៀងតាមរោងការបានវ៉ៃឪពុកម្តាយ ស្ទើរស្លាប់ គ្រាន់តែឪពុគម្តាយបានហាមកូនកុំឱ្យផឹកស្រាច្រើនពេកប៉ុណ្ណោះ។
មន្ត្រីចុះអនុវត្តច្បាប់បានឱ្យដឹងថា៖សមត្ថកច្ចនគរបាលបានចាប់ខ្លួនបុរសម្នាក់ដែលបានប្រើហឹង្សាលើឪពុកម្តាយឱ្យរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍ដ៏ព្រៃផ្សៃនេះបានកើតឡើងនៅនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។
មន្ត្រីដដែលបានបន្តថា៖មុនកើតហេតុជនដៃដល់ឈ្មោះ រាត្រី បានមកពីលេងភ្លេង ហើយក៏ឡើងឡានឈ្នួលមកផ្ទះវិញ នៅវេលាម៉ោង 3:រសៀល។ជនសង្ស័យឈ្មោះរាត្រីក៏បានមកដល់ផ្ទះ ក្នុងសកម្មភាពធម្មតា ចុះមកនិយាយធម្មតាជាមួយម្តាយនៅវេលាម៉ោង 4:ល្ងាច រាត្រីក៏ទៅកម្មវិធីខួបកំណើតរបស់មិត្តភក្កិមួយកន្លែងនៅវេលាម៉ោង 7:យប់ រាត្រីក៏ត្រឡប់មកវិញក្នុងស្ថានភាពស្រវឹង ឪពុកម្តាយបានប្រាប់កូនរូបនោះថាកុំផឹកស្រាច្រើនពេកកូន!។គ្រារានោះរាត្រីក៏និយាយពាក្យសម្ដីប្លែកៗ ពាក្យសម្ដីឌឺដងមិនសមរម្យដាក់ឪពុកម្តាយ រហូតដល់ប្រើអំពើហឹង្សាទៅលើឪពុក-ម្តាយរបស់ខ្លួនឱ្យរងរបួសធ្ងន់ធ្ងរ។
ក្រោយពីធ្វើសកម្មភាព វ៉ៃឪពុកម្តាយស្ទើរស្លាប់កូនទំនើងចិតជាតរិច្ឆានរូបនេះមិនញញើតច្បាប់ឡើយ សសមត្ថកិច្ចក៏ចុះស្រវជ្រាវចាប់ខ្ល្លួនតែម្តង។ក្រោយពីឃាត់ខ្លួនជនកំណាចរូបនវរួចសមត្ថកិច្ចបានបន្តនីតិវិធីមិន។ក្រោុយបិនើមិនមានប្រភពណាបញ្ជាក់ឱ្យដឹងទៀតឡើយសារព័ត៌ាមានយើងនឹងផ្សាយជូនរៀងលម្អិតនៅពេលក្រោយ៕