ពោធិ៍សាត់ ៖ លោក លឹម សុក្រឹត នាយរងផ្នែករដ្ឋបាលជលផលរាំងទិល ដឹកនាំមន្ត្រីក្រោមឱវ៉ាទ កម្លាំងចូលរួមមានៈ នគរបាលស្រុក នគរបាលប៉ុស្តិ៍ កងរាជអាវុធហត្ថស្រុក បរិស្ថាន មធ្យោបាយដោយកាណូត សហការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដោយបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់ដែលជាវត្ថុតាង ២ករណីផ្សេងគ្នានៅឃុំមេទឹក ។

នាយរងផ្នែករដ្ឋបាលជលផលរាំងទិលបានឲ្យដឹងទៀតថា ការងារខាងលើធ្វើឡើងចំនួន០២គោលដៅ គោលដៅទី-១ ចាប់ពីចំណុចព្រែកក្រ ដល់ព្រែកក្បាលតោល ព្រំប្រទល់ ខេត្តបាត់ដំបង ស្ថិតនៅភូមិព្រែកក្រ និងគោលដៅទី-២ ត្រង់ចំណុចព្រែកក្អមសំណ ស្ថិតនៅភូមិក្អមសំណ នៃឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកបានឱ្យដឹងទៀតថា លទ្ធផល បំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង រួមមាន ឧបករណ៍រួមផ្សំដោយអំពូលភ្លើង(ឈ្នក់)សាច់ឈ្នក់ បង្គោល អំពូលភ្លើង ស្មើនឹងចំនួន៤កន្លែង និងរបាំងសាច់អួនប្រវែង២៤០០ម៉ែត្រ ស្មើនឹង៨ខ្សែ បង្គោលឈើចំនួន២៨០ដើម ថែមទាំងចាក់លែងត្រីចម្រុះល្អិតៗចូលបឹងធម្មជាតិ(ទន្លេសាប)វិញចំនួន១៣០គីឡូក្រាម។

លោក បញ្ជាក់បន្ថែមបន្តថា សកម្មភាពនេះ លោក នឹងបន្តដឹកនាំមន្រ្តីសហការជាមួយកងកម្លាំងស្ថាប័នពាក់ព័ន្ធ ចុះអនុវត្តបន្តជាប្រចាំ៕

 

 

Share.
Leave A Reply

Exit mobile version