ភ្នំពេញ៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ករណីដុតភ្លើងធ្វើអត្តឃាតខ្លួនុំឯង នៅខណ្ឌទួលគោក​នោះ​ បណ្ដាលឱ្យបុរសជនជាតិបារាំងម្នាក់ និងស្រ្តីខ្មែរម្នាក់បានស្លាប់​ ក្នុង​ភ្នក់ភ្លើង​យ៉ាងអាណោចអាធ័ម​។គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១២ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិត​នៅ​បន្ទប់ជួលមួយកន្លែងផ្ទះលេខ៤៦ ផ្លូវ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ត្រូវចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗ។

លោកប្រធាន​ការិយាល័យ​ពន្លត់​អគ្គីភ័យ​បាន បន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿ។ង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើរនឹង ៤០ម៉ែត្រគូប។ចំពោះគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជួល ទំហំ (៥ម៉ែត្រ គុណ៦ម៉ែត្រ ) ចំនួន១បន្ទប់ងអស់ទាំងស្រុង។ រួមមានកង់១គ្រឿង, ម៉ូតូ១គ្រឿង និងសម្ភារប្រេីប្រាស់ក្នុងបន្ទប់ជួលអស់ទាំងស្រុង តែមិនបានឆេះរាលដាលដល់អ្នកផ្ទះក្បែរខាងឡើយ។​ ករណីអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យជាករណីដុតភ្លើងធ្វើអត្តឃាតខ្លួនឯង។កម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបាននៅវេលាម៉ោង១ថ្ងៃត្រង់។ ក្នុងនោះបានបណ្តាលឱ្យមនុស្សចំនួន​ ០២នាក់ស្លាប់​ គឺបុរសជនជាតិបារាំងម្នាក់ និងស្រី្តជនជាតិខ្មែរម្នាក់៕

គួរបញ្ជាក់ថា​ ចំពោះ​មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការដុត​ភ្លើងធ្វើអត្តឃាតសម្លាប់ខ្លួន៕

 

Share.
Leave A Reply

Exit mobile version