ភ្នំពេញ៖ ក្រសួងសុខាភិបាលព្រឹកថ្ងៃសៅរ៍ទី២១ ខែធ្នូ ឆ្នាំ២០២៤នេះបានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ជំងឺកញ្រឹ្ចលគឺជាជំងឺបង្កដោយវីរុស មានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០២៣មក មានការផ្ទុះរាលដាលនៃជំងឺកញ្ច្រឹលនេះនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោក ដោយសារអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកញ្ជឹ្រលបានធ្លាក់ចុះ។ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។ ប្រទេសកម្ពុជារួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកញ្ជឹល ឡើងវិញ។ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍ នៅតាមព្រំដែនជាដើម។ដូចនេះ។
ក្រសួងសុខាភិបាល បានកត់សំគាល់ឃើញថា ករណីនៃជំងឺកញ្ជឹ្រលមានការកើនឡើង ជា បន្តបន្ទាប់។ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក។ ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជ្រោលសរុប៣៧៥ ករណីក្នុងខេត្តចំនួន១៧។ ដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងបន្ថែម បង្ការជំងឺកព្រឹល-ស្អូច នៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី៩ដល់៥៩ខែ ចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ។ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។
កម្មវិធីជាតិ ផ្តល់ថ្នាំបង្ការ របស់ក្រសួងសុខាភិបាល បាននិងកំពុងបន្តតាមដាន ស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំ ដើម្បីស្វែងរក និងឆ្លើយតបជាបន្ទាន់។
១. របៀបចម្លង៖-ជំងឺកញ្ច្រឹលអាចប៉ះពាល់ដល់មនុស្សគ្រប់រូប។ ប៉ុន្តែភាគច្រើនកើតមានចំពោះកុមារ។
-ជំងឺកញ្ជឹ្រលឆ្លងតាមផ្លូវដង្ហើម ក្អកឬកណ្តាស់ មេរោគនៅតែសកម្ម និងចម្លងតាមខ្យល់ ឬលើផ្ទៃដែលមានមេរោគរហូតដល់ទៅ២ម៉ោង-ជំងឺកញ្ជ្រឹលឆ្លងខ្លាំងណាស់ ប្រសិនបើគេដាក់អ្នកជំងឺកញ្ជីលម្នាក់នៅក្នុងបន្ទប់ជាមួយនឹងមនុស្ស១០នាក់ ផ្សេងទៀតដែលមិនបានចាក់វ៉ាក់សាំងការពារ នោះ៩នាក់ ក្នុងចំណោមពួកគេនឹងឆ្លងជំងឺកញ្ជ្ឹល-ជំងឺកញ្ជឹ្រលមានសមត្ថភាពឆ្លង ក្នុងអំឡុងបួនថ្ងៃមុនពេលចាប់ផ្តើមចេញកន្ទួលក្រហម រហូតដល់ទៅបួនថ្ងៃ បន្ទាប់ពីកន្ទួលក្រហមរលុបបាត់។
២. រោគសញ្ញា៖-ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្តើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស
-រោគសញ្ញាដំបូងច្រើនកើតមានក្នុងរយៈពេល៤ទៅ៧ថ្ងៃ
-ហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែក-មានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់
-កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃក រោគសញ្ញានេះកើត មាន7ទៅ១៨ថ្ងៃបន្ទាប់ពីឆ្លង រួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល៣ថ្ងៃ។ កន្ទួលក្រហមនិងរលុបបាត់ក្នុងអំឡុង5ទៅ៦ថ្ងៃ។
-ផលវិបាករួមមាន៖-ពិការភ្នែក-ជំងឺរលាកខួរក្បាល (ការបង្ករោគបណ្តាលឱ្យហើមខួរក្បាល និងអាចប៉ះពាល់ដល់ខួរក្បាល-រាកធ្ងន់ធ្ងរ និងអាចបាត់បង់ជាតិទឹកក្នុងរាងកាយ-ឆ្លងមេរោគក្នុងត្រចៀក-បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត-ប្រសិនបើស្ត្រីមានជំងឺកញ្ជឹjrលអំឡុងពេលមានផ្ទៃពោះ អាចបង្កគ្រោះថ្នាក់ដល់ម្តាយ ហើយអាចបណ្តាលឱ្យទារកកើតមិនគ្រប់ខែ និងមានទម្ងន់ទាប។-ផលវិបាកភាគច្រើនកើតមានចំពោះកុមារអាយុក្រោម៥ឆ្នាំកុមារខ្វះអាហារូបត្ថម្ភ ជា ពិសេសបុគ្គលដែលមិនមានវីតាមីនអាគ្រប់គ្រាន់ បុគ្គលមានប្រព័ន្ធការពាររាងកាយខ្សោយ អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកមានជំងឺរ៉ាំរ៉ៃ។ វីរុសកញ្ជ្រឹលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយងាយឆ្លងមេរោគផ្សេងៗដទៃទៀត បង្កលក្ខណៈឱ្យកុមារកាន់តែងាយរងគ្រោះខ្លាំង។
៣. របៀបបង្ការ៖-មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការការកើតជំងឺកញ្ជ្រោល និងទប់ស្កាត់នៃការផ្ទុះរាលដាលនៃជំងឺកញ្ជ្រោលគឺមានតែការចាក់វ៉ាក់សាំងចំនួនពីរដង ក្នុងវ័យកុមារភាព តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ដោយសារមានការកើនឡើងនៃជំងឺកញ្ជ្រឹលឡើងវិញ ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់មាតា បិតា និង អាណាព្យាបាលកុមារ សូមនាំកុមារដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ដែលមានការខកខានមិនបាន ទទួលវ៉ាក់សាំង មកទទួលថ្នាំបង្ការជំងឺកញ្ជ្រោល-ស្អូច ឱ្យបាន២ដូស និងគ្រប់គ្នា នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យនៅទូទាំងប្រទេស ប្រសិនជួបករណីសង្ស័យជំងឺកញ្ជ្រឹល ដូចជាមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោរ និងកន្ទួល ក្រហម សូមនាំកុមារមកពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក។ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬលេខ ០១២ ៨៣០ ៥៤៨ ឬ Email: orkvichit@yahoo.com៕