ខេត្តកំពង់ឆ្នាំង៖ ោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ៖ ប្រជានេសាទលក្ខណៈគ្រួសារសំដែងការសប្បាយចិត្តយ៉ាងខ្លាំងខណៈត្រី ទឹកសាប បាន សម្បូរ ម្តង ទៀត ដោយពួកគាត់ដាក់មងត្រូវចាប់ពី៤០ទៅជាង១០០គីឡូក្រាមក្នុងមង១ត្បូង ។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ចេញផ្សាយថ្ងៃទី២ខែមករា ឆ្នាំ ២០២៥ បានអំពាវនាវឱ្យពលរដ្ឋរួសរាន់ទិញត្រី ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ ទុកសម្រាប់បរិភោគនិងលក់។

ប្រជានេសាទលក្ខណៈគ្រួសារបានអោយដឹងថា ត្រីឆ្នាំនេះ សម្បូរជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំ ទៅ ក្នុង ខ្នើត ដែល ត្រូវបែបនេះ ដាក់បានចន្លោះពី២០ទៅ៤០គីឡូក្រាមប៉ុណ្ណោះក្នុងមង១ត្បូង តែ ឆ្នាំ នេះ ក្នុង មង ១ ត្បូង អាចជាប់ត្រីចាប់ពី៤០ទៅជាង១០០គីឡូក្រាម ទៅតាមតំបន់ក្នុងដែនទន្លេទឹកសាប នៃ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ពួកគាត់បានលក់ចេញក្នុង១គីឡូក្រាមបានតម្លៃ២០០០រៀល ឱ្យទៅ អ្នកធ្វើ ត្រីឆ្អើ និងអ្នកធ្វើប្រហុក។ ឆ្នាំនេះប្រជានេសាទទាំងអស់ បានសំដែងនូវទឹក ចិត្ត សប្បាយ រីករាយ និងសំណូមពរអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច ខ័ណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង និងខ័ណ្ឌរដ្ឋបាលជលផលនៃខេត្តជាប់បឹងទន្លេសាប បង្កើនការបង្ក្រាបឱ្យបានច្រើន ដើម្បីផលមច្ឆាជាតិបានសម្បូរឡើងវិញ និងមាននិរន្តរភាពតទៅ។

 

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានអោយដឹងទៀតថា ទិន្នផលត្រី ក្នុងដែនទន្លេសាបខេត្តកំពង់ឆ្នាំងឆ្នាំនេះ បានកើនឡើងជាងរាល់ឆ្នាំ ហើយពូជត្រីដែល យើងមិនបានឃើញពីមុន ក៏មានវត្តមាននៅក្នុងខ្នើតខែធ្នូ ឆ្នាំ២០២៤ និងខ្នើតខែមករា ឆ្នាំ២០២៥នេះ។ កត្តាទាំងនេះ គឺសមត្ថកិច្ចខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាក់ ថ្នាក់ដោយមានបញ្ជាពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯកស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ផងនោះ បាននាំគ្នាចុះបង្ក្រាបដូចភ្លៀងរលឹម និង បានធ្វើអោយផលត្រីកើនឡើង។ថ្មីៗនេះ រដ្ឋបាលជលផល បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ បរិភោគ រួសរាន់ទៅទិញត្រីនៅទីតាំងមួយចំនួនដែលធ្លាប់ធ្វើ ហើយអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរស្នាក់នៅ និងដឹកជញ្ជូន ផលិតផលត្រី«ត្រូវ»នេះដែរ៕

 

 

Share.
Leave A Reply

Exit mobile version