ភ្នំពេញ៖បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនចំនួន៧រូប មកពីឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច៣រូប , ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ៤រូប ដោយយល់ច្បាស់អំពីគុណតម្លៃសុខសន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពួកគាត់បាន សម្រេចចិត្តយ៉ាងត្រឹមត្រូវផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ សុំចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

ពួកគាត់បានមើលឃើញច្បាស់ ដោយ ឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដ៏ខ្លាំងពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្បាលម៉ាស៊ីនបក្សភ្លើងទៀនក្នុងរចនាសម្ព័ន្ធខាងលើនេះបានប្រកាសបម្រើ ការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជនកម្ពុជា ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំងជាពិសេសមិនចាញ់បោកការ អូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គលសម រង្ស៉ី ទៀតឡើយ៕

 

 

 

 

 

 

 

Share.
Leave A Reply

Exit mobile version