ខេត្ត​បាត់ដំបង៖ ស្នងមន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ មានករណីហិង្សាដោយចេតនាដោយប្រើកាំបិតផ្គាក់កាប់លើជនរងគ្រោះបណញតាលឱ្យរងរបួសថ្ងន់។ហេតុការណ៍បានកើតឡោះងនៅមួយកើតឡើង ស្ថិតនៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ករណីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ លឹម សាវី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវជាប្អូនថ្លៃ នៅផ្ទះជិតខាងក្នុងភូមិជាមួយគ្នា បានឈ្លោះប្រកែកគ្នាហើយជនសង្ស័យបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើបងថ្លៃឈ្មោះ អ៊ួច មុំ អាយុ៦៣ឆ្នាំ ចំនួន២កាំបិត បណ្តាលឲ្យចំត្រូវក្បាលផ្នែកខាងស្តាំមួយកន្លែង និងចំត្រូវខាងក្រោមក្លៀកខាងស្តាំ មួយកន្លែង រងរបួសជាទម្ងន់ ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  កម្លាំងនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ នៅវេលារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥សមត្ថកិច្ចបានបានចុះចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម សាវី ភេទប្រុស អាយុ៦៣ឆ្នាំទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ទោកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្្បីសាកសួរ។ពេលសាកសួរនាំជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងថ្លៃចំនួន ២កាំបិត ពិតប្រាកដមែន» ។ មូលហេតុ៖ ធ្លាប់មានជម្លោះ និងគំនុំជាមួយគ្នាកន្លងមក ពាក់ព័ន្ធរឿងប្រវាស់គោ ។ វត្ថុតាងដកហូតបាន ៖-កាំបិតផ្គាក់១ ។ក្រោយមកជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

 

Share.
Leave A Reply

Exit mobile version