ភ្នំពេញ៖យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ថា គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយនិងអត់មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកជំងឺស្លាប់​​ទេ​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខិតខំ​អនុវត្ត​វិធានការ​៣កុំ​៣ការពារ​ទាំងអស់គ្នា​។សូមជម្រាបថា​ក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​កាលពីថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ​២០២៤​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មានអ្នកជំងឺស្លាប់​ទេ​៖។ថ្ងសទី២៤ធ្នូនេះ– ករណីជំងឺកូវីដ-១៩ឆ្លងឬអូមីក្រុងនៅតាម​សហ​គមន៍​ គ្មានអ្នកឆ្លងថ្មី​​។

– អ្នកដំណើរពីបរទេស​គិតត្រឹមព្រឹកថ្ងៃទី២៤ខែធ្នូ​​ ឆ្នាំ២០២៤នេះ​– អ្នកឆ្លងសរុបស្មើ ១៣៩,៣២៦ នាក់– អ្នកជាសះស្បើយស្មើ ១៣៦,២៧០​ នាក់។

– អ្នកស្លាប់ស្មើ​ ៣,០៥៦ នាក់។កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ​ ០១២ ៤៨៨ ៩៨១ ឬ​ ០១២ ៨៣៦ ៨៦៨៕

 

 

Share.
Leave A Reply

Exit mobile version