នគរបាលបានចាប់ក្រុមយុវជន៥នាក់ករណីកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ខេត្តបាត់ដំបង៖កាលពីថ្ងៃទី២៨និងទី២៩ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៤ដោយ​អនុវត្តតាមយោបល់ការដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ សមត្ថកិច្ចនគរបាលស្រុកថ្ម​គោលដឹកនាំដោយលោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនិងកម្លាំងនគរបាលស្រុកឯកភ្នំដែលមាន​លោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អអធិការបានសហការគ្នាស្រាវជ្រាវរហូតឃាត់ខ្លួនបាន​យុវជនទំនើងចំនួន ៥ នាក់ក្នុងករ​ណីហិង្សានិងធ្វើឱ្យខូចខាតដោយចេត​នាមានស្ថានទម្ងន់​ទោសនាំមកកាន់អធិការដ្ឋាននគរបាលស្រុក។ -*យុវជនទាំង០៥នាក់នោះ១-ឈ្មោះ រឿនពុទ្ធិសាក់ ភេទប្រុស អាយុ ១៩ឆ្នាំមានទីលំនៅភូមិត្រស់ ឃុំអូរតាគីស្រុកថ្មគោល​។២-ឈ្មោះ ស្រី សុផាន់ណា ហៅ ឃីមអាយុ២១ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។៣-ឈ្មោះ នីម រចនា ហៅ ភុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល។៤-ឈ្មោះ ម៉ៅ ស៊ីម៉េន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល។

៥-ណាង ថានុ មានទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ។ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈតាងរួមមាន៖-ម៉ូតូ០១គ្រឿងម៉ាកហុងដានិច ពណ៌​ខៀវលាយស សេរីឆ្នាំ២០១៨ផ្លាកលេខពោធិ៍សាត់​1I-​6952-កាំបិតខ្វែវផ្លែដែកដងឈើចំនួន១គ្រឿង។

គូបញ្ជាក់ថាកាលពីថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ២០២៤នៅម្តុំក្រុមទី៣ ភូមិព្រៃដាច់ ឃុំអូរតាគីស្រុកថ្មគោលក្រុមយុវជនទាំងនេះបានធ្វើសកម្មភាពប្រើហិង្សានិងធ្វើឱ្យខូចខាតដោយចេត​នាមានស្ថានទម្ងន់ទោសទៅលើយុវជនផ្សេងទៀត តែដោយសារពួកគេរត់គេចខ្លួនទាន់ក៏បានធ្វើការកាប់បំផ្លាញ​ម៉ូតូនិងផ្តាច់យកផ្លាកលេខម៉ូតូបាត់​ដំបង1AA-0553​ជិះគេចខ្លួន​បាត់អស់។នៅពេលសាកសួរនៅកន្លែងសមត្ថកិច្ច ពួកគេបានសារភាពថា​ ករណី​នេះគឺជារឿងគំនុំដែ​លលពួកគេមានពីមុនមក។ ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនមកអនុវត្តទោសតាមផ្លូវច្នៅពេលសាកសួរតាមផ្លូវច្បាប់៕

 

 

 

Share.
Leave A Reply

Exit mobile version