ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានបឋមនាព្រឹកព្រលឹម ថ្ងៃសុក្រថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះបានប្្ជាក់ថា សមត្ថកិច្ចនិងស្ថាប័នជំនាញពាក់ព័ន្ធបាកំពុងសហការ ចុះពិនិត្យនិងស្រាវជ្រាវទីតាំងកើតហេតុ ដែលគេសង្ស័យអាចជាករណីឃាតកម្មដោយ អារ.កប្លន់យកលុយអ្នកដឹកខ្ចូសលក់តាមរទេសគោយន្ត។

ប្រភពដដែលបនបន្តថាកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ម្តុំផ្លូវបំបែកវៀងក្រុង ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពបញ្ជាក់ទៀតថា ការពិតហេតុការណ៍ដ៏មហារន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយអ្នកខ្លះនិយាយថា សង្ស័យផឹកស្រាស្រវឹងអារ.កខ្លួនឯង ។ប៉ុន្តែមតិភាគច្រើននិយាយថា សង្ស័យករណីប្លន់អារ.កសម្លាប់យកលុយ ។ ករណីខាងលើអ្នកខ្លះឃើញជនរងគញរោះស្រែកឲ្យគេជួយ បន្ទាប់មកបានដួលទាំងឈាមហូរស្រោចពេញខ្លួន។គ្រានោះមានរថយន្តបើកកិនជើងថែមទៀត ក្រោយមកសមត្ថកិច្ចចុះទៅដល់ដើម្បីដឹកទៅសង្រ្គោះ។ ប៉ុន្តែបានស្លាប់បាត់បងបាត់ទៅហើយ ។ទោះជាយ៉ាងក្ដីរង់ចាំសមត្ថកិច្ចកមពុងបន្ងតស្រាវជ្រាវឲ្យបានហ្មត់ចត់សិន ទើបដឹងការពិត៕

 

 

Share.
Leave A Reply

Exit mobile version