ភ្នំពេញ​៖​ក្រសួងធនធានទឹក​ និង​ឧតុនិយម​ព្រឹក​ថ្ងៃ​សុក្រ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាស។ ខណៈ​កម្ពុជា​ បន្ត​ចុះត្រជាក់ពី​១៨ទៅ​៣០អង្សាសេ​ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៤។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា​ ខ្យល់មូសុងឦសាន្តមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៦ម៉ែត្រ វិនាទី។

 

២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៧ម៉ែត្រ វិនាទី។

 

៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

 

 

 

 

 

 

Share.
Leave A Reply

Exit mobile version